ក្រុមអង្គការសង្គមស៊ីវិល និងក្រុមសហគមន៍ដីធ្លីប្រមាណជាង ៣០០នាក់ ជួបជុំគ្នានៅមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា លើកបដាតវ៉ា ដោយគូសរូបលើមុខជាដើម ដើម្បីជាសញ្ញាប្រឆាំងនឹងច្បាប់អង្គការ-សមាគម និងច្បាប់សហជីព ខណៈអង្គការសង្គមស៊ីវិលមួយចំនួនកំពុងប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ទាំងនេះនៅសណ្ឋាគារកាំបូឌីយ៉ាណា។ ក្រុមអ្នកតវ៉ាបម្រុងនឹងហែក្បួនតវ៉ាចេញពីរដ្ឋសភាទៅកាន់ទីកន្លែងដែលមានកិច្ចប្រជុំ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដាក់បារាសរារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។