ពលរដ្ឋនិងកម្លាំងអាជ្ញាធរប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យ
មនុស្សប្រមាណ ១០នាក់ បានរងរបួស ក្នុងនោះ ៣នាក់របួសធ្ងន់ ក្នុងពេលមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកម្លាំងសន្តិសុខរាជធានីភ្នំពេញ ដើម្បីដណ្ដើមកាន់កាប់ទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៦ ខែមករា នេះ។ ក្រុមអ្នកតវ៉ារាប់រយនាក់ ព្យាយាមចូលទីលានប្រជាធិបតេយ្យ ដើម្បីយកទីលានធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែត្រូវបានកងកម្លាំងសន្តិសុខខណ្ឌដូនពេញ និងកងកម្លាំងប៉េអឹមព្យាយាមបំបែក។
ដោយ សេក បណ្ឌិត និង វណ្ណ វិចារ