ពលរដ្ឋ​និង​កម្លាំង​អាជ្ញាធរ​ប៉ះទង្គិច​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ

មនុស្ស​ប្រមាណ ១០​នាក់ បាន​រង​របួស ក្នុង​នោះ ៣​នាក់​របួស​ធ្ងន់ ក្នុង​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា និង​កម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ ដើម្បី​ដណ្ដើម​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា នេះ។ ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់ ព្យាយាម​ចូល​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​យក​ទីលាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​កំពុង​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​កង​កម្លាំង​ប៉េអឹម​ព្យាយាម​បំបែក។