អ្នកសិក្សាផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ត្រូវបានសាធារណជនស្គាល់លោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាំងវិទ្យុ កាសែត ទូរទស្សន៍ និងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (facebook)។ លោកបានបង្ហាញពីតថភាពសង្គមបច្ចុប្បន្នតាមរយៈទស្សនៈ រឿងកំប្លែង និងការវិភាគបញ្ហានយោបាយដែលកំពុងកើតឡើង។
លើសពីនេះ លោក កែម ឡី បានចាប់ផ្ដើមយុទ្ធនាការ ១០០រាត្រី ដោយសិក្សានៅគ្រប់ខេត្ត-ក្រុង ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនីមួយៗ។ បន្ទាប់ពីទៅគ្រប់ខេត្ត-ក្រុងនៅកម្ពុជា ហើយ យុទ្ធនាការនេះនឹងទៅខ្មែរក្រោម និងសុរិន្ទចំនួន ៣០រាត្រី និងបន្តទៅអឺរ៉ុប ចំនួន ៣០រាត្រីដែរ។ ក្រៅពីនេះ នៅមានការងារសង្គមជាច្រើនទៀត ដែលបណ្ឌិត កែម ឡី បានចូលរួម និងដឹកនាំយុវជនស្រាវជ្រាវ។
តែជាអកុសល លោកត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្ដារម៉ាត (Star Mart) កាល់តិច (Caltex) ស្ដុបបូកគោ បន្សល់ទុកកូនប្រុស ៥នាក់ឲ្យភរិយារបស់លោករ៉ាប់រងតែម្នាក់ឯង។ រហូតមកដល់ថ្ងៃទី១៤ តុលា សមត្ថកិច្ចមិនទាន់មានតម្រុយណាមួយថ្មីក្រៅពីឈ្មោះ ជួប សម្លាប់ ឡើយ៕
[ ចុចត្រង់នេះ ដើម្បីអានព័ត៌មានទាក់ទងOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។