ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រមាណ ៥០០នាក់ នៅថ្ងៃទី៧ ខែតុលា នាំគ្នាតវ៉ាប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលកំពុងមានវត្តមាននៅទីនោះ។ ក្រៅពីតវ៉ាប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ពួកគេក៏ទាមទារឲ្យរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីខែកក្កដា និងទាមទារឲ្យដោះលែងសកម្មជន និងសមាជិកសភាបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារផងដែរ។ ការតវ៉ានេះធ្វើឡើងនៅខាងមុខភោជនីយដ្ឋានអាណាបេឡា (Anabella) ជាយទីក្រុងម៉ែលប៊ន (Melbourne) ជាទីកន្លែងដែលលោក ហ៊ុន ម៉ាណែត និងក្រុមការងារធ្វើពិធីជួបជុំជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។