សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​២​អង្គ

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១២ នៅ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ជាង ១០០​នាក់​និង​អង្គ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា។

ការ​ធ្វើ​បាតុកម្ម​នេះ ក្នុង​គោល​បំណង​យក​ញត្តិ​ដាក់​ជូន​រដ្ឋាភិបាល ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កម្ពុជា ដើម្បី​ឲ្យ​ដោះលែង​ព្រះសង្ឃ​ចំនួន ២​អង្គ ដែល​អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​មេសា មក។ រូបថត​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣ ដោយ មុំ សុផុន

១-ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម លើក​បដា​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រទេស​វៀតណាម ដោះលែង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា។

២-លោក ថាច់ ស៊ីថា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន។

៣-ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​លើក​រូបថត​ព្រះសង្ឃ​បី​អង្គ​ដែល​អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន។

៤-ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម លើក​បដា​នៅ​ទីលាន​លទ្ធិប្រជាធិបតេយ្យ។

៥-ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម លើក​បដា​នៅ​ទីលាន​លទ្ធិប្រជាធិបតេយ្យ។

៦-លោក ថាច់ ស៊ីថា ស្វាគមន៍​លោក កើត ឆែ ប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ចេញ​មក​ទទួល​ញត្តិ។

៧-លោក កើត ឆែ ប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន។

៨-ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​សមាធិ​ដើម្បី​ផ្សាយ​មេត្តាធម៌​ដល់​ពលរដ្ឋ និង​សុំ​ឲ្យ​ដោះលែង​ព្រះ​សង្ឃ​បី​អង្គ។

៩-ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​សមាធិ​ដើម្បី​ផ្សាយ​មេត្តាធម៌​ដល់​ពលរដ្ឋ និង​សុំ​ឲ្យ​ដោះលែង​ព្រះ​សង្ឃ​បី​អង្គ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។