ការធ្វើបាតុកម្មនេះ ក្នុងគោលបំណងយកញត្តិដាក់ជូនរដ្ឋាភិបាល ដើម្បីសុំឲ្យរដ្ឋាភិបាលខ្មែរធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់កម្ពុជា ដើម្បីឲ្យដោះលែងព្រះសង្ឃចំនួន ២អង្គ ដែលអាជ្ញាធរវៀតណាម បានចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែមេសា មក។ រូបថតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ដោយ មុំ សុផុន

១-ព្រះសង្ឃខ្មែរកម្ពុជាក្រោម លើកបដាទាមទារឲ្យអាជ្ញាធរប្រទេសវៀតណាម ដោះលែងព្រះសង្ឃខ្មែរកម្ពុជា។

២-លោក ថាច់ ស៊ីថា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ថ្លែងទៅកាន់អ្នកសារព័ត៌មាន។

៣-ព្រះសង្ឃខ្មែរកម្ពុជាក្រោមលើករូបថតព្រះសង្ឃបីអង្គដែលអាជ្ញាធរវៀតណាម បានចាប់ខ្លួន។

៤-ព្រះសង្ឃខ្មែរកម្ពុជាក្រោម លើកបដានៅទីលានលទ្ធិប្រជាធិបតេយ្យ។

៥-ព្រះសង្ឃខ្មែរកម្ពុជាក្រោម លើកបដានៅទីលានលទ្ធិប្រជាធិបតេយ្យ។

៦-លោក ថាច់ ស៊ីថា ស្វាគមន៍លោក កើត ឆែ ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញចេញមកទទួលញត្តិ។

៧-លោក កើត ឆែ ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ ឆ្លើយសំណួរអ្នកសារព័ត៌មាន។

៨-ព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់សមាធិដើម្បីផ្សាយមេត្តាធម៌ដល់ពលរដ្ឋ និងសុំឲ្យដោះលែងព្រះសង្ឃបីអង្គ។

៩-ព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់សមាធិដើម្បីផ្សាយមេត្តាធម៌ដល់ពលរដ្ឋ និងសុំឲ្យដោះលែងព្រះសង្ឃបីអង្គ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។