១-រានទេវតាដ៏ធំមួយត្រូវបានគេធ្វើឡើងនៅមុខប្រាសាទបាយ័ន សម្រាប់ទទួលទេវតាឆ្នាំថ្មី។

២-លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងភរិយា អុជទៀនធូបដើម្បីធ្វើពិធីបូជាដល់ទេវតាឆ្នាំថ្មី នៅរានទេវតាមុខប្រាសាទបាយ័ន មុនពេលចាប់ផ្ដើមប្រារព្ធពិធីអង្គរសង្ក្រាន្ត។

៣-ក្រុមរបាំត្រុដិ សំដែងនៅមុខបរិវេណប្រាសាទបាយ័ន ដើម្បីបណ្ដេញឧបទ្រពចង្រៃឆ្នាំចាស់ចោល ហើយទទួលបានសិរីសួស្ដីក្នុងឱកាសឆ្នាំថ្មី។

៤-ក្រុមយុវជនជាង ២.០០០នាក់ មកពីខេត្តតាកែវ ទីក្រុងភ្នំពេញ និងខេត្តសៀមរាប នាំគ្នាច្រៀងបទសាវតាខ្មែរ ដើម្បីរំលឹកឡើងវិញអំពីវប្បធម៌ អរិយធម៌ខ្មែរដ៏ខ្ពង់ខ្ពស់។

៥-ក្រុមរបាំជូនពរ រាំថ្វាយ ប្រគេន និងជូនសព្ទសាធុការពរចំពោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងមហាជនដែលចូលរួមប្រារព្ធពិធីមហាសង្ក្រាន្តនៅតំបន់អង្គរក្នុងឆ្នាំថ្មី។

៦-មហាជនរាប់ពាន់នាក់ ព្រមទាំងព្រះសង្ឃ ចូលរួមប្រារព្ធពិធីសង្ក្រាន្តជាលើកដំបូងនៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។

៧-ការតុបតែងខ្លួនដោយស្លៀកពាក់តាមប្រពៃណីខ្មែរបូរាណ ដើម្បីបង្ហាញអ្នកជំនាន់ក្រោយឱ្យយល់ដឹង នៅក្នុងពិធីអង្គរសង្ក្រាន្តនោះ។

៨-ការស្មូនក្អម និងឆ្នាំងពីដីឥដ្ឋ ក៏ត្រូវបានគេនាំមកធ្វើបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយ និងទេសចរបរទេសបានឃើញពីប្រពៃណី និងការរស់នៅដ៏យូរលង់មកហើយរបស់សង្គមខ្មែរដែរ។

៩-ក្រុមយុវវ័យសំដែងរបាំអង្រែ នៅក្នុងបរិវេណនៃភូមិខ្មែរ ដែលគេរៀបចំឡើងដើម្បីរំលឹកពីអតីតកាលនៃការរស់នៅរបស់ពលរដ្ឋខ្មែរតាំងពីអតីតកាល និងបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន។

១០-ការលក់ដូររបស់ប្រជាពលរដ្ឋខ្មែរមួយដែលគេរៀបចំឡើងដើម្បីបង្ហាញអំពីជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិខ្មែរកាលពីអតីតកាល។

១១-តម្បាញសូត្រដែលគេធ្វើឡើងពីសំបុកដង្កូវនាង ត្រូវបានគេបង្ហាញឱ្យឃើញនៅក្នុងភូមិខ្មែរ ពីព្រោះស្នាដៃនេះបានកើតមានរាប់ពាន់ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ន នៅក្នុងសង្គមខ្មែរ។

១២-ស្រ្តីនិងបុរសខ្មែរមួយគូនេះ ស្លៀកពាក់ពីសម័យបូរាណ ហើយនាំគ្នាកិនម្សៅធ្វើនំគ្រក់ ឬនំអំបែង។

១៣-របាំខ្មែរមួយបានសំដែងនៅលើឆាកឱ្យប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរណ៍បរទេសអាចទស្សនាបានដោយសេរី។ របាំនេះបង្ហាញពីការរស់នៅរបស់ពលរដ្ឋខ្មែរសម័យបូរាណ ដោយការបុកអង្ករ និងដងកាប់ ហើយអុំអង្ករនឹងចង្អេរ។

១៤-ក្បួនដំរីដែលមានព្រះរាជគ្រូនាំមុខ។ ក្បួននេះគឺមាននៅក្នុងសម័យកាលអង្គរ ហើយត្រូវគេរៀបចំឡើងវិញដើម្បីបង្ហាញកូនខ្មែរជំនាន់ក្រោយ និងទេសចរឱ្យយល់ដឹង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។