នៅថ្ងៃទី២៣ ខែកញ្ញា ដែលត្រូវនឹងថ្ងៃភ្ជុំបិណ្ឌ ទិដ្ឋភាពនៅតាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ មានសភាពស្ងាត់ជ្រងំ ខណៈដែលពលរដ្ឋភាគច្រើនធ្វើដំណើរទៅធ្វើបុណ្យនៅតាមទីវត្តអារាមនានា ហើយពលរដ្ឋមួយចំនួនទៀត ក៏ធ្វើដំណើរទៅស្រុកកំណើតវិញ ដើម្បីជួបជុំសាច់ញាតិរៀងៗខ្លួន។
ចំណែកគ្រឹះស្ថានរដ្ឋ ឯកជន សាលារៀន ត្រូវបានបិទទ្វារ ដើម្បីអនុញ្ញាតអោយសិស្សានុសិស្ស និងបុគ្គលិកបម្រើការតាមស្ថាប័នទាំងនោះ បានឈប់សម្រាកនិងចូលរួមរីករាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ៕