ជនអន្តោប្រវេសន៍វៀតណាម បានបន្តឡើងភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ជាបន្តបន្ទាប់ ទាំងតាមរថយន្តប្រភេទទេសចរណ៍ ១២កៅអី និងតាមម៉ូតូ។ ភាគច្រើនពួកគេអះអាងថា ការឡើងភ្នំបូកគោនេះ គឺដើម្បីធ្វើសមាធិ និងបួសតាមបែបសាសនានៃប្រពៃណីជនជាតិវៀតណាម។ ពួកគេមានជំនឿថា នៅលើភ្នំបូកគោ គឺជាទីតាំងដ៏ស័ក្ដិសិទ្ធិរបស់ប្រជាជនវៀតណាម ដែលវប្បធម៌នេះបានបន្សល់ទុកតាំងពីសម័យបុព្វបុរសរបស់ពួកគេដ៏យូរលង់ណាស់មកហើយ។ អ្នកដែលធ្វើដំណើរឡើងភ្នំបូកគោ ជារៀងរាល់ថ្ងៃនេះ និយាយថា គឺដើម្បីរំលឹកពីគុណរបស់ដូនតាពួកគេដែលបានស្លាប់នៅលើភ្នំនេះ។ រូបថតថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។