វៀតណាម​បន្ត​ឡើង​ធ្វើ​ពិធី​បន់ស្រន់​លើ​ភ្នំ​បូកគោ

ជន​អន្តោប្រវេសន៍​វៀតណាម បាន​បន្ត​ឡើង​ភ្នំ​បូកគោ ស្ថិត​ក្នុង​ខេត្ត​កំពត ជា​បន្តបន្ទាប់ ទាំង​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍ ១២​កៅអី និង​តាម​ម៉ូតូ។ ភាគ​ច្រើន​ពួកគេ​អះអាង​ថា ការ​ឡើង​ភ្នំ​បូកគោ​នេះ គឺ​ដើម្បី​ធ្វើ​សមាធិ និង​បួស​តាម​បែប​សាសនា​នៃ​ប្រពៃណី​ជនជាតិ​វៀតណាម។ ពួកគេ​មាន​ជំនឿ​ថា នៅ​លើ​ភ្នំ​បូកគោ គឺ​ជា​ទីតាំង​ដ៏​ស័ក្ដិសិទ្ធិ​របស់​ប្រជាជន​វៀតណាម ដែល​វប្បធម៌​នេះ​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុព្វបុរស​របស់​ពួកគេ​ដ៏​យូរ​លង់​ណាស់​មក​ហើយ។ អ្នក​ដែល​ធ្វើ​ដំណើរ​ឡើង​ភ្នំ​បូកគោ ជា​រៀង​រាល់​ថ្ងៃ​នេះ និយាយ​ថា ​គឺ​ដើម្បី​រំលឹក​ពី​គុណ​របស់​ដូនតា​ពួកគេ​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​នេះ។ រូបថត​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។