ទេសភាព​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា

រូបថត​ថ្ងៃ​ទី​១៥-១៦ សីហា ឆ្នាំ​២០១៦

ដែន​ជម្រក​សត្វព្រៃ​កែវសីមា មាន​ផ្ទៃដី​ជិត ៣០​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​ឃុំ​៤ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ តំបន់​នេះ​សំបូរ​ទៅ​ដោយ​ប្រភេទ​ព្រៃ​ឈើ​ចម្រុះ និង​តំបន់​វាល​ស្មៅ ព្រមទាំង​សំបូរ​ទៅ​ដោយ​សត្វព្រៃ និង​សត្វ​ព្រៃ​កម្រ​ទៀត​ផង។ មិន​តែប៉ុណ្ណោះ ជនជាតិ​ជាតិ​ដើម​ភាគ​តិច ក៏​រស់​អាស្រ័យ​ផល​ព្រៃឈើ​ធម្មជាតិ​ទាំង​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក ឈ្មោះ ឌីសនី (Disney) សម្រេច​ចុះ​ហត្ថលេខា​ទិញ​កាបូន រេដបូក (Carbon Redd+) នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ក្នុង​តម្លៃ​ទឹកប្រាក់ ២,៦​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន ក្នុង​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។