នៅព្រឹកថ្ងៃទី១៧ ខែឧសភា ក្រុមប្រជាពលរដ្ឋមកពីភូមិតាពេន ភូមិស្គន់ និងភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៦ ម្ដុំភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ។
កុមារនៅតាមតំបន់ជនបទដាច់ស្រយាល ពិសេសកូនជនជាតិដើមភាគតិច ប្រឈមនឹងបញ្ហាលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ កុមារទាំងនោះ ខ្លះមិនបានទៅសាលារៀនទៀងទាត់ដូចកុមាររស់នៅទីប្រជុំជនទេ ពីព្រោះពួកគេត្រូវជួយកិច្ចការផ្ទះ ឬមើលប្អូនតូចៗ នៅពេលឪពុកម្ដាយរបស់ពួកគាត់ទៅចម្ការ។
កម្មករកម្មការិនី មន្ត្រីរាជការ ប្រមាណ ១ម៉ឺននាក់ ដែលដឹកនាំដោយសហភាពសហជីព និងសមាគម បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ រួចហែក្បួនយកញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីទាមទារដំឡើងប្រាក់ខែដល់កម្មករ និងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១ ខែឧសភា ជាថ្ងៃទិវាពលកម្មអន្តរជាតិ។
ពលរដ្ឋមានបញ្ហាដីធ្លីនៅតំបន់បឹងកក់ បុរីកីឡា និងថ្មគោល ប្រមាណជិត ១០០នាក់ ជួបជុំគ្នាជាថ្មី នៅថ្ងៃ២៩ មេសា ដាក់ញត្តិនៅទីស្នាក់ការបក្សប្រជាជនកម្ពុជា និងប៉ុនប៉ងចង់ដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់។ ប៉ុន្តែកងកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ដែលប្រដាប់ដោយខែល ដំបង និងរនាំងដែក មិនអនុញ្ញាតឲ្យពលរដ្ឋចូលជិតផ្ទះនាយករដ្ឋមន្ត្រីឡើយ។ រូបថតដោយ វណ្ណ វិចារ និង មុំ សុផុន
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ រៀបចំនៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រឹកថ្ងៃពុធ ទី២៤ ខែមេសា មានមនុស្សចូលរួមប្រមាណ បីពាន់នាក់ ដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កែទម្រង់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ខែកក្កដា ឆ្នាំ២០១៣។ រូបថតដោយ ដែន អយុធ្យា
សកម្មភាពធ្វើចរាចរណ៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងសកម្មភាពរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចុះហាមឃាត់ និងអប់រំប្រជាពលរដ្ឋ មិនឲ្យឆ្លងដែនទៅរកការងារធ្វើនៅក្នុងទឹកដីថៃ។ រូបថតថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០១៣ ដោយ សួន សុផលមុន្នី
ប្រជាពលរដ្ឋជិត ១០០គ្រួសារ ដែលបាននាំគ្នាទៅរស់នៅលើតំបន់បឹងទន្លេសាប កំពុងជួបប្រទះការលំបាកច្រើន ដោយសារតែតំបន់នោះជាតំបន់ព្រៃលិចទឹក ពិបាកធ្វើការអភិវឌ្ឍ។ បច្ចុប្បន្ន នៅលើទីតាំងដែលអ្នកភូមិកំពុងរស់នៅនោះ គេសង្កេតឃើញថា ពុំមានសាលារៀន មណ្ឌលសុខភាព និងប្រព័ន្ធទឹកស្អាតប្រើប្រាស់នោះទេ។ រូបថតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ភាគីកម្ពុជា ដឹកនាំដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងភាគីថៃ លោក វិរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ដែលជាតំណាងរដ្ឋាភិបាលប្រទេសថៃ ឡើងបកស្រាយផ្ទាល់មាត់នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ (Hague) ប្រទេសហូល្លង់ដ៍ (Netherlands)។ ខាងក្រោមជារូបភាពខ្លះៗក្នុងតុលាការយុត្តិធម៌អន្តរជាតិ៖
ថ្ងៃទី១៥ មេសា ជាថ្ងៃបុណ្យចូលឆ្នាំថ្ងៃទី២។ នៅក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ នៅតាមផ្លូវ តាមផ្សារ តាមភោជនីយដ្ឋាននានា បានបិទទ្វារដែរ តែមានគេលេងល្បែងប្រជាប្រិយតិចតួចដោយកន្លែង ដូចជានៅតាមវត្ត នៅរមណីយដ្ឋានវត្តភ្នំជាដើម។ រូបភាពដោយ អ៊ុក សាវបូរី
មន្ត្រីរដ្ឋាភិបាល ក្រុមមហាជន និងយុវវ័យរាប់ពាន់នាក់ បានរួមគ្នាប្រារព្ធពិធីអង្គរសង្ក្រាន្តដ៏ធំមួយ នៅខាងមុខប្រាសាទបាយ័ន នៃបរិវេណអង្គរធំ តាំងពីថ្ងៃអាទិត្យ ទី១៤ ខែមេសា ជាថ្ងៃទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានចូលមកដល់។ រូបភាពដោយ ហង្ស សាវយុត
ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ មមាញឹករៀងខ្លួនទៅផ្សារដើម្បីទិញសម្ភារៈ និងរបស់របររៀបចំសែនព្រេនទទួលទេវតាឆ្នាំថ្មី នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣។ នៅផ្សារច្បារអំពៅ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅទិញផ្កា ដើមចេក ទៀនធូប និងរបស់របរផ្សេងទៀត ដើម្បីយកមករៀបចំពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។ រូបថត ដោយ ទីន ហ្សាការីយ៉ា
ក្រុមយុវជនវ័យក្មេងជានិស្សិតនៃសកលវិទ្យាល័យ និងជាសិស្សវិទ្យាល័យ ចំនួនជាង ៥០០នាក់ មកពីខេត្តតាកែវ ទីក្រុងភ្នំពេញ និងខេត្តសៀមរាប កំពុងនាំគ្នាហ្វឹកហាត់លេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងហាត់រាំកម្សាន្តតាមចង្វាក់ខ្មែរ នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីត្រៀមខ្លួនចូលរួមប្រារព្ធពិធីអង្គរសង្ក្រាន្តដ៏ធំមួយ ជាលើកដំបូង នៅទឹកដីខេត្តសៀមរាប។ រូបភាពដោយ ហង្ស សាវយុត
កុមារទាំងឡាយពិតជាសប្បាយរីករាយជួបជុំបងប្អូន និងទទួលការថែទាំយ៉ាងកក់ក្ដៅពីឪពុកម្ដាយនៅពេលបុណ្យចូលឆ្នាំខ្មែរនេះ។ ក៏ប៉ុន្តែបើគេបែរទៅមើលជីវិតកុមារកំព្រាក្នុងមណ្ឌលមួយក្នុងតំបន់ដាច់ស្រយាល នាខេត្តកំពង់ស្ពឺ ពួកគេមិនត្រឹមតែមិនមានឪពុកម្ដាយថ្នាក់ថ្នម ផ្ដល់នំចំណី ឬទទួលរង្វាន់ឆ្នាំថ្មីទេ ថែមទាំងខ្វះស្បៀងអាហារប្រចាំថ្ងៃទៀតផង។
ភ្ញៀវទេសចរភាគច្រើនដែលទៅលេងកម្សាន្តនៅឯឆ្នេរខ្សាច់ខេត្តកែប គឺតែងតែចូលទៅទិញម្ហូបអាហារនៅផ្សារមួយកន្លែងឈ្មោះ "ផ្សារក្ដាម" នៅខេត្តកែប។ អ្នកទេសចរទាំងនោះ គឺសំដៅរកទិញអាហារសមុទ្រ ដូចជាក្ដាមសេះ បង្គា ឬ មឹក ជាដើម។