សេចក្ដី​រាយការណ៍​នានា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​២

នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ជា​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ ថ្ងៃ​វារៈវ័នបត ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​សប្បាយ​រីក​រាយ​នឹង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ដ៏​អធិកអធម​នេះ ដែល​កន្លែង​​ខ្លះ​បាន​បង្កើត​កម្មវិធី​រាំ​លេង​សប្បាយ​ជួបជុំ​គ្នា និង​លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​នៅ​តាម​ទី​វត្ត​អារាម និង​នៅ​តាម​ទី​រមណីយដ្ឋាន​នានា។

រូបភាព​ថ្ងៃ​ចូល​ឆ្នាំ​ទី​២​នៅ​ភ្នំពេញOpens in new window ]

នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​២ នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់ នៅ​តាម​ផ្លូវ តាម​ផ្សារ តាម​ភោជនីយដ្ឋាន​នានា បាន​បិទ​ទ្វារ​ដែរ តែ​មាន​គេ​លេងល្បែង​ប្រជាប្រិយ​តិចតួច​ដោយ​កន្លែង ដូច​ជា​នៅ​​តាម​វត្ត នៅ​រមណីយដ្ឋាន​វត្តភ្នំ​ជាដើម។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី៖

នៅ​ឯ​ខេត្ត​សៀមរាប សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រមាណ​ជាង ២​ពាន់​នាក់ នៅ​ជុំវិញ​ប្រាសាទ​បូរាណ​នានា និង​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង ដើម្បី​ធានា​សន្តិសុខ​ដល់​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​កំពុង​មក​កម្សាន្ត​អំឡុង​ពេល ៣​ថ្ងៃ​នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នេះ។
ការ​បន្ថែម​សន្តិសុខ​នៅ​តំបន់​ទេសចរណ៍​នេះ ស្រប​ពេល​ដែល​គេ​រំពឹង​ទុក​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន កំពុង​មក​កម្សាន្ត​ក្នុង​ពិធី​អង្គរ​សង្រ្កាន្ដ​ដ៏​ធំ​មួយ ដែល​គេ​ប្រារព្ធ​ឡើង​ជា​លើក​ដំបូង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត ពី​ខេត្ត​សៀមរាប៖

ទន្ទឹម​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក​នៅ​គ្រប់​ទិសទី​ក្នុង​ទូទាំង​ប្រទេស ជាពិសេស​នៅ​តាម​ទីប្រជុំជន និង​រមណីយដ្ឋាន​នានា មាន​មនុស្ស​កុះករ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ ដូចជា​បោះ​អង្គញ់ ចោល​ឈូង ទាញព្រ័ត្រ និង​ខ្លះ​ទៀត​នាំ​គ្នា​រាំវង់​យ៉ាង​រីករាយ​នោះ នៅ​ឯ​ភូមិ​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​ពោធិ៍សាត់ អ្នក​ភូមិ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ក្នុង​លក្ខណៈ​ស្រគត់ស្រគំ និង​អត្តខាត់ ទាំង​នៅ​ឯ​ភូមិឋាន និង​នៅ​ទី​អារាម។

លោក មណ្ឌល កែវ ដែល​បាន​ទៅ​ដល់​ភូមិ​ដាច់ស្រយាល​មួយ​នៃ​ខេត្ត​ពោធិ៍សាត់ មាន​សេចក្ដី​រាយការណ៍​ពី​ទិដ្ឋភាព​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​អ្នក​ភូមិ​នៅ​ទី​នោះ៖

នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​បាន​ទៅ​លេង​ស្រុក​កំណើត​នៅ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជួបជុំ​បង​ប្អូន​សាច់​ញាតិ​របស់​ខ្លួន តែ​មាន​អ្នក​ខ្លះ​ទៀត​មិន​អាច​ចូល​ទៅ​លេង​នៅ​ប្រទេស​វៀតណាម​បាន​ទេ នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា ពី​បញ្ហា​នេះ៖

ចំណែក​ឯ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​វិញ រយៈពេល ២​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ មន្ត្រី​ប៉ូលិស​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​កត់​សំគាល់​ឃើញ​ថា ហាក់​មាន​ការ​ថយ​ចុះ​តិចតួច​ជាង​ឆ្នាំ​កន្លង​ទៅ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកនាង ទេព សុរ៉ាវី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។