ទិដ្ឋភាព​ចូល​ឆ្នាំ​ថ្ងៃ​ទី​២​នៅ​ភ្នំពេញ

ថ្ងៃ​ទី​១៥ មេសា ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​២។ នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់ នៅ​តាម​ផ្លូវ តាម​ផ្សារ តាម​ភោជនីយដ្ឋាន​នានា បាន​បិទ​ទ្វារ​ដែរ តែ​មាន​គេ​លេងល្បែង​ប្រជាប្រិយ​តិចតួច​ដោយ​កន្លែង ដូច​ជា​នៅ​​តាម​វត្ត នៅ​រមណីយដ្ឋាន​វត្តភ្នំ​ជាដើម។ រូបភាព​ដោយ អ៊ុក សាវបូរី

១ទិដ្ឋភាព​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​២។

២ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ បិទ​ទ្វារ​នៅ​ថ្ងៃ​ចូល​ឆ្នាំ។

៣ពលរដ្ឋ​នាំ​គ្នា​អុជ​ធូប​បួង​សួង​នៅ​តាម​វត្ត។

៤ពលរដ្ឋ​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់។

៥ពលរដ្ឋ​ធ្វើ​ពិធី​ស្រង់​ព្រះ នៅ​ក្នុង​វត្ត។

៦របាំ​ត្រុដិ​សម្ដែង​នៅ​ក្នុង​វត្ត។

៧យុវជន​នាំ​គ្នា​លេង​ល្បែង​ដណ្ដើម​ស្លឹក​ឈើ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ។

៨យុវជន​និង​កុមារ​នាំ​គ្នា​លេង​ល្បែង​ខ្លែង​ចាប់​កូន​មាន់ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។