ក្រុមអាជីវករខ្មែរលក់ទំនិញនៅទឹកដីថៃជាប់ព្រំដែនខែត្រប៉ៃលិន ត្អូញត្អែរពីវិបត្តិសេដ្ឋកិច្ច ដែលកំពុងគាបសង្កត់ជីវភាពពួកគាត់ធ្ងន់ធ្ងរ នៅគ្រាដែលមុខរបរលក់ដូរពួកគាត់ ពុំសូវមានអតិថិជន។ បញ្ហានេះនាំឲ្យអាជីវករមួយចំនួនបង្ខំចិត្តបោះបង់មុខរបរនេះ ដោយខ្លះស្វែងរកការងារថ្មីនៅប្រទេសថៃ និងខ្លះទៀតធ្វើជាកម្មករនៅប្រទេសថៃ។
ក្រុមអាជីវករលក់ទំនិញនៅផ្សារផាក់កាត ក្នុងទឹកដីថៃ ជាប់ព្រំដែនប្រទេសកម្ពុជាខែត្រប៉ៃលិន កំពុងប្រឈមបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅគ្រាដែលការលក់ដូរដែលជាមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ប្រចាំថ្ងៃកំពុងប្រឈមក្ស័យធន ខណៈដែលពុំសូវមានអតិថិជន។ បញ្ហានេះនាំឲ្យក្រុមអាជីវករ ខ្វះប្រាក់បង្វិលសង់ម្ចាស់បំណុល ឬអាចការពារធានាការរឹបអូសទ្រព្យសម្បត្តិ។
អាជីវករលក់ស្បែកជើង និងសំលៀកបំពាក់នៅផ្សារផាក់កាត លោក អាំ សុគន្នី ឲ្យដឹងនៅថ្ងៃទី៣០ តុលា ថា អាជីវករលក់ដូរនៅផ្សារនេះកន្លងទៅ មានជាង ៥០តូប តែបច្ចុប្បន្នដោយសារពុំសូវមានអតិថិជន អាជីវករប្រមាណ ៧០ភាគរយបង្ខំចិត្តបិទទ្វារព្រោះលក់មិនដាច់ ហើយបច្ចុប្បន្ននៅសល់តូបជាង ១០តូបប៉ុណ្ណោះ នៅក្រាញននៀលលក់ដូរ ដោយសារតែពុំមានជម្រើសព្រោះពួកគាត់មួយចំនួនបានផុងនឹងតម្លៃតូបដែលពួកគាត់ទិញអស់ប្រាក់យ៉ាងច្រើន។ លោកកត់សម្គាល់ថា ភាពស្ងប់ស្ងាត់ដោយសារលក់មិនដាច់បែបនេះបានកើតមានប្រហែលជាង១ ឆ្នាំមកហើយ។
អាជីវករម្នាក់ទៀតដែលលក់នៅផ្សារនេះជាង ១០ ឆ្នាំហើយគឺលោកស្រី ជែ គឹមឡេង ត្អូញថា គ្រួសារលោកស្រីបានខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុនៅស្រុកខ្មែរ ដើម្បីធ្វើដើមទុនរកស៊ីដោយរំពឹងថា បានប្រាក់ចំណេញពីការលក់ សម្រាប់បង្វិលសងម្ចាស់បំណុល តែផ្ទុយទៅវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះលោកស្រីលក់មិនដាច់សោះ ហើយមានថ្ងៃខ្លះមិនអាចរកប្រាក់បានសូម្បីតែប្រាក់ ៤ម៉ឺនរៀល ឬស្មើជាង ៣០០បាត។
ផ្សារផាក់កាត ឋិតនៅស្រុកក្នុងប៉ូងណាមរ៉ន ខែត្រចាន់ថាក់បូរី ប្រទេសថៃ ជាប់ព្រំដែនប្រទេសកម្ពុជា ខែត្រប៉ៃលិន។ ផ្សារនេះនៅកន្លងទៅមានអាជីវករខ្មែរលក់ដូរប្រមាណជាង ៥០តូប តែបច្ចុប្បន្ននេះនៅសល់ប្រហែល ជាង ១០តូបប៉ុណ្ណោះ។
អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ យល់ថា ការជួយដោះស្រាយបញ្ហាជីវភាព និងជំរុញឲ្យពលរដ្ឋមានជីវភាពប្រសើរ គឺជាតួនាទីរបស់រដ្ឋាភិបាល បើទោះបីជាពលរដ្ឋខ្មែរទៅរស់នៅក្រៅប្រទេសក្ដី។ លោកថា រដ្ឋាភិបាលគួរតែស្វែងរកច្រកចេញណាមួយ ដែលធានាថា អាចដោះស្រាយបញ្ហានេះជូនពលរដ្ឋដូចជា ការអន្តរាគមន៍តាមរយៈការទូតដោយទ្វារភាគីជាមួយថៃ។ លោកបន្ថែមថា ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទឹកភ្លើងតាមព្រំដែនកម្ពុជា គឺជាធាតុផ្សំសំខាន់ដែលជំរុញល្បឿនសេដ្ឋកិច្ចក្នុងតំបន់ប្រសើរដែរ ដែលជាផ្នែកមួយអាចជួយលើកកម្ពស់ជីវភាពអាជីវករ និងពលរដ្ឋខ្មែរ។
ក្រុមអាជីវករខ្មែរនៅផ្សារផាក់កាត អំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកទីផ្សារកសិផល និងបន្ថែមល្បឿនអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រតាមព្រំដែន ដូចនៅប្រទេសថៃដែរ ដែលជាកត្តាសំខាន់ជំរុញឲ្យសេដ្ឋកិច្ចពួកគាត់រីកធំធាត់ ព្រោះបច្ចុប្បន្នការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងយន្តការស្វែងរកទីផ្សារកសិផលរបស់កម្ពុជាហាក់ទន់ខ្សោយនៅឡើយ ផ្ទុយពីការស្វែងរកទីផ្សារ ទិញកសិផលរបស់រដ្ឋាភិបាលថៃ ដែលមានគោលនយោបាយលើកកម្ពស់តម្លៃកសិផលជូនកសិករមានស្តង់ដារខ្ពស់។ នៅពេលពលរដ្ឋធ្វើរបរកសិកម្មមិនអាចរស់បាន ពួកគេជាច្រើនក៏ទៅខ្ចីបុលធនាគារយកលុយទៅរកស៊ី ហើយនៅពេលរកស៊ីមិនបាន មិនមានលុយសងបំណុល ពួកគេត្រូវប្រឈមនឹងការរឹបអូសយកដីធ្លី៕