ជនជាតិដើមភាគតិចជាង ២០០នាក់មកពីចំនួន ៤ខេត្ត គឺខេត្តរតនគិរី មណ្ឌលគិរី កំពង់ធំ និងខេត្តស្ទឹងត្រែង បានរួមគ្នាប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោកនៅភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ស្រុកសេសាន ខែត្រស្ទឹងត្រែង បើទោះបីមានការរារាំងពីកងកម្លាំងប្រដាប់អាវុធក្តី។
ការប្រារព្ធទិវានេះ ផ្ដោតសំខាន់លើការការពារធនធានធម្មជាតិ និងផ្ញើសារទៅរដ្ឋាភិបាលថា ជនជាតិដើមភាគតិចស្រឡាញ់ទឹកដី ព្រៃឈើ ទន្លេ និងធនធានធម្មជាតិ ដែលពួកគាត់ចាត់ទុកថាជាអត្តសញ្ញាណជនជាតិដើមភាគតិច កំពុងរងការគំរាមកំហែង បន្ទាប់ពីភូមិឋានពួកគាត់បានក្លាយជាអាងស្តុកទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
សូមស្ដាប់សេចក្តីរាយការណ៍ពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។