ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​​​កៅស៊ូ​ជាង​៥​ពាន់​ដើម​​នៅ​​ខេត្ត​រតនគិរី​បាក់

ដើម​កៅស៊ូ​គ្រួសារ​របស់​ពលរដ្ឋ​នៅ​ភូមិ​ជ្រុង ឃុំ​កក់ ស្រុក​បរកែវ ខេត្ត​រតនគិរី មាន​អាយុ​ជាង ៨​ឆ្នាំ ជាង ៥.០០០​ដើម ត្រូវ​ខ្យល់​កន្ទ្រាក់​បោកបក់​ធ្វើ​ឲ្យ​បាក់​ត្រឹម​ពាក់​កណ្ដាល​ដើម។

អ្នក​ថែរក្សា​ចម្ការ​កៅស៊ូ​មួយ​កន្លែង គឺ​លោក ជូរ គឹមសាន បញ្ជាក់​ថា ភ្លៀង​មួយ​មេ​ធំ​បាន​ធ្លាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា នាំ​មក​ជាមួយ​នូវ​ខ្យល់​កន្ទ្រាក់​វាយ​បំបាក់​ដើម​កៅស៊ូ​ពាក់​កណ្ដាល​ដើម។លោក​បន្ត​ថា ចម្ការ​កៅស៊ូ​ប្រមាណ ៥ នៅ​តំបន់​ជិត​គ្នា​នោះ​រង​ការ​ខូចខាត​ដើម​កៅស៊ូ​មិន​អាច​បន្ត​ចៀរ​ជ័រ​ទៀត​បាន៖ «ភ្លៀង​បក់​មក​ត្រូវ​តែ​កន្លែង​ហ្នឹង ប្រហែល​ម៉ោង ៣​រសៀល។ កៅស៊ូ​បាក់​តិចតួច មាន​បួន​ទៅ​ប្រាំ​ម្ចាស់ ដី​ហូតបូរី បាក់​ជាង ៥​ពាន់​ដើម»

ទោះជាយ៉ាងណា ខ្យល់​កន្ត្រាក់​នេះ មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ឬ​កម្មករ​ចម្ការ​កៅស៊ូ​ណា​ម្នាក់​ទេ ដោយសារ​កម្មករ​បាន​រត់​គេច​ពី​ចម្ការ​កៅស៊ូ ខណៈ​ខ្យល់​ចាប់​បោក​បក់​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។