ក្រុមអ្នកតស៊ូមតិក្នុងរឿងដីធ្លីនៅតំបន់បឹងកក់ បញ្ជាក់ជំហរថា ពួកគេនៅតែបន្តទាមទារសិទ្ធិសេរីភាពសម្រាប់យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក្នុងការជំរុញឲ្យមានការដោះលែងបុគ្គលិកអង្គការអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងនៃ គ.ជ.ប ១រូប។
អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ឲ្យដឹងនៅថ្ងៃទី២២ ឧសភា ថា ពួកគាត់នឹងនៅតែចេញធ្វើយុទ្ធនាការដូចសប្ដាហ៍មុនៗដដែលពុំមានការប្រែប្រួលឡើយ។ អ្នកស្រីបន្តថា ប្រសិនបើពួកគាត់ត្រូវអាជ្ញាធរចុះទប់ស្កាត់ទៀត គឺពួកគាត់នឹងសម្ដែងការកាន់ទុក្ខ និងជំរុញឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នៅក្នុងសហគមន៍របស់ពួកគាត់តែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។