សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គោរព​សិទ្ធិ​មនុស្ស

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ១០​ស្ថាប័ន ស្នើ​ដល់​រដ្ឋាភិបាល ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គោរព ការពារ និង​លើក​កម្ពស់​សិទ្ធិ និង​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​រួម​ចំណែក​ក្នុង​វិស័យ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា បាន​រិះគន់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​បាន​ហៅ​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​អង្គការ​សីលការ ទៅ​សាកសួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ដែល​ថា មន្ត្រី​ទាំង​នោះ​បាន​ណែនាំ​ឲ្យ​នាង​និយាយ​ភូត​កុហក​ចំពោះ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ។

ក្រុម​អង្គការ​ទាំង​នេះ​សង្កត់​ធ្ងន់​ថា ទង្វើ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។