ក្រសួង​ព័ត៌មាន​ព្រមាន​ថា​នឹង​លែង​ឲ្យ​​មាន​​វិទ្យុ​អាស៊ីសេរី​នៅ​កម្ពុជា​ត​ទៅ​ទៀត​ហើយ

ដោយ អាស៊ីសេរី
2017-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក អ៊ុក គឹមសេង (កណ្ដាល) អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។
លោក អ៊ុក គឹមសេង (កណ្ដាល) អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ព្រមាន​ថា ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា តទៅ​លែង​មាន​វត្តមាន​វិទ្យុ​អាស៊ីសេរី ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​កម្ពុជា ទៀត​ហើយ។ ការ​បញ្ជាក់​ជំហរ​ដូច​នេះ របស់​ក្រសួង​ព័ត៌មាន ខណៈ​ដែល​វិទ្យុ​អាស៊ីសេរី សម្រេច​ផ្អាក​សកម្មភាព​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា និង​បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយសារ​រង​សម្ពាធ​នយោបាយ​តាម​រយៈ​ការ​ចោទ​ប្រកាន់​ដោយ​អង្គភាព​រដ្ឋ​ថា ព្រឹត្តិបត្រ​ផ្សាយ​ជា​ភាសា​អង់គ្លេស និង​ខ្មែរ​នេះ​មិន​បង់​ពន្ធ​ចូល​រដ្ឋ។

ស្ថាប័ន​ជំនាញ​ផ្នែក​សារព័ត៌មាន​របស់​រដ្ឋាភិបាល​អះអាង​ថា អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នឹង​មិន​អាច​ផ្សព្វផ្សាយ​នូវ​ដំណឹង​ចេញ​ពី​កម្ពុជា បាន​ត​ទៅ​ទៀត​ហើយ ក្រោយ​ពី​ស្ថាប័ន​មួយ​នេះ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។

ការ​អះអាង​ដូច​នេះ​របស់​លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ធ្វើ​ឡើង​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ហៅ​ការ​ផ្សាយ​ដំណឹង​របស់​អ្នក​បម្រើការ​ឲ្យ​វិទ្យុ​អាស៊ីសេរី ក្រោយ​បិទ​ទ្វារ​ថា ជា​រឿង​ល្មើស​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៀត ប្រសិន​បើ​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​តាម​រយៈ​ផលិត​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ចេញ​ពី​កម្ពុជា​ទៀត ដោយ​ពុំ​មាន​ការិយាល័យ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់៖ «ខ្ញុំ​បាន​និយាយ​ហើយ​ថា គាត់​ធ្វើ​ការ​នៅ​ទី​ងងឹត​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ប្រទេស​កម្ពុជា ថា​តើ​ការងារ​របស់​គាត់​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ដែរ​អត់? សម្រាប់​ខ្ញុំ ថ្ងៃ​នេះ​បើ​មាន​អាស៊ីសេរី សូម​ស្វាគមន៍ ប៉ុន្តែ​ថ្ងៃ​ស្អែក​អត់​មាន​អាស៊ីសេរី ទៀត​ទេ។ អ៊ីចឹង​កុំ​ប្រាប់​ខ្ញុំ​ថា ឧត្ដម​សូម​សម្ភាសន៍។ខ្ញុំ​អត់​ដឹង​ទេ! ព្រោះ​អ្នក​ឯង​នាំ​គ្នា​ឈប់​ធ្វើ​ការ​នៅ​កម្ពុជា​ហើយ»

បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ឃើញ​ថា សារព័ត៌មាន​ឯករាជ្យ​ដើរ​តួនាទី​សំខាន់​ណាស់​ក្រៅ​ពី​ផ្ដល់​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ក៏​រួម​ចំណែក​ជំរុញ​ឲ្យ​អង្គភាព​របស់​រដ្ឋ​អនុវត្ត​ច្បាប់​ដោយ​ដោយ​តម្លាភាព និង​មាន​យុត្តិធម៌​សង្គម​ថែម​ទៀត​ផង។

លោក មឿន ឈានណាឫទ្ធិ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន​ធ្លាប់​បញ្ជាក់​ថា ការ​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី​នេះ មិន​មែន​តែ​ពលរដ្ឋ​ទេ​ដែល​ត្រូវ​ខាត​ប្រយោជន៍​នោះ សូម្បី​រដ្ឋាភិបាល​ក៏​ត្រូវ​បាត់បង់​ការ​គាំទ្រ​ក៏​មិន​ស្ទើរ​ដែរ​ទេ។

ឆ្លើយ​តប​ទៅ​នឹង​​សំណួរ​មួយ​ចំនួន​របស់​​អ្នក​សារព័ត៌មាន​ដែល​លើក​ឡើង​អំពី​ភាព​ស្រប​ច្បាប់​របស់​ការិយាល័យ​វិទ្យុ​អាស៊ីសេរី នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ និង​ដំណើរ​ការ​ផ្សាយ​ក្រោយ​បិទ​ការិយាល័យ​ជា​ដើម បញ្ហា​នេះ​ត្រូវ​បាន​​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹមសេង អះអាង​ថា នេះ​ជា​ការ​បោះបង់​សិទ្ធិ​របស់​វិទ្យុ​អាស៊ីសេរី ក្នុង​ការ​ធ្វើ​ខ្លួន​ឲ្យ​ស្រប​ច្បាប់​ប៉ុណ្ណោះ ចំពោះ​ក្រសួង​ព័ត៌មាន រង់ចាំ​សហការ​គ្រប់​ពេល៖
«យើង​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ម្ដង​ជា​ពីរ​ដង​ហើយ ខ្ញុំ​បាន​ពន្យល់​ណែនាំ​គាត់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​លែង​បង្ហាញ​មុខ​បន្ទាប់​ពី​បាន​ជួប​គ្នា​ម្ដង​ជា​ពីរ​ដង​ហើយ​គាត់​ឈប់​បង្ហាញ​មុខ ឈប់​សួរ​នាំ និង​ឈប់​មក​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន។ យើង​នៅ​តែ​បន្ត​គាំទ្រ​ឲ្យ​មាន​វត្តមាន​របស់​អង្គការ​ព័ត៌មាន​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

បើ​ទោះ​ជា​បែប​ណា គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដោយ​ចាត់​ទុក​ថា ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រួម​មាន​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​ពី​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ព្រមទាំង​កាសែត ឌឹ ខេមបូឌា ដេលី ជាដើម ជា​ការ​បាត់​បង់​យ៉ាង​ធំធេង​នូវ​ព័ត៌មាន​សេរី និង​ឯករាជ្យ។

មិន​តែ​ប៉ុណ្ណោះ​អង្គការ​ខុមហ្រ្វែល យល់​ឃើញ​ថា ស្ថាប័ន​ទាំង​នេះ​គឺ​ជា​ប្រភព​ផ្ដល់​ដំណឹង​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ស្ដីពី​ការ​បោះឆ្នោត​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​សង្គម​សម្រាប់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Rama

ពី Phnom Penh

I think that the ministry of information might have a point here.
The integrity of RFA’s journalistic mission has, in my opinion, been compromised.It is a cowardly act by RFA to close their office when there has been no visible or reported intimidation by the government.
The address to this article is in part "govt-accused-rfa-news-to-make-people-stand-against" but from what is reported here, and in the English language version, this is not in fact a statement made by the government...it shows your bias.

Sep 16, 2017 08:00 AM

អ្នក​អាន​អនាមិក

The ministry of information too should be on the list with the ministry of foreign affairs.

Sep 15, 2017 09:59 PM

អ្នក​អាន​អនាមិក

Government never wants free and independence news agencies operating in Cambodia. If the people can access to the truth, the current government ruled by CPP will lose the election. This is the main reason of closing all of these news agencies in Cambodia.

Sep 15, 2017 10:59 AM

គេហទំព័រ​ទាំងមូល