អង្គការសង្គមស៊ីវិលរំពឹងថា អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងនាំយកកង្វល់ និងបញ្ហាដែលពួកគេជួបប្រទះនៅក្រោយមានច្បាប់ស្ដីពីអង្គការសមាគម ទៅជូនប្រមុខរដ្ឋាភិបាល។
មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា គេនឹងលើកបញ្ហានេះនៅពេលពួកគេមានឱកាសជួបជាមួយអ្នកស្រី រ៉ូណា ស្មីត នៅក្នុងបេសកកម្មរបស់អ្នកស្រីមកកម្ពុជា នៅពេលនេះ។ ស្របគ្នានេះ ក៏មានការបារម្ភចំពោះការព្រមានរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ដែលថាអ្នកតវ៉ាចំពោះលទ្ធផលឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខ អាចនឹងត្រូវក្បាលនឹងគល់ឫស្សីនោះ ថាកំពុងធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកយកព័ត៌មានអាស៊ីសេរី អ្នកស្រី សុ ជីវី ជាមួយលោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។