ថ្ងៃនេះបន្ទាប់ពីជួបពិភាក្សាការងារជាមួយ គ.ជ.ប នៅប៉ុន្មាននាទីមុននេះ លោកទើបតែបញ្ចប់ការធ្វើបទឧទ្ទេសនាមរបស់លោកក្នុងសិក្ខាសាលាសិទ្ធិមនុស្សមួយនៅសកលវិទ្យាល័យមេគង្គកម្ពុជា ក្រោមប្រធានបទ "ការប្រឈមទៅនឹងការផ្សះផ្សាជម្លោះផលប្រយោជន៍នៅក្នុងច្បាប់ស្ដីពីការវិនិយោគបរទេស"។
នៅមុនការបញ្ចប់បទឧទ្ទេសនាមរបស់លោក ក្រុមនិស្សិតនៅក្នុងសិក្ខាសាលាបានក្រោកឡើងលើកបដាតវ៉ា ដោយមានសរសេរពាក្យមួយចំនួនដែលមិនស្វាគមន៍ចំពោះវត្តមានលោក សុរិយា ស៊ូប៊ែឌី នៅកម្ពុជា នោះទេ។ ពួកគេថា លោក ស៊ូប៊ែឌី សរសេរតែរបាយការណ៍អវិជ្ជមានអំពីកម្ពុជា។
សូមអញ្ជើញស្ដាប់សេចក្ដីរាយការណ៍របស់លោក ឡេង ម៉ាលី ដែលចុះទៅយកព័ត៌មាននៅកន្លែងនោះដូចតទៅ៖

១-លោក សុរិយា ស៊ូប៊ែឌី ធ្វើបទបាឋកថាស្ដីពី "ការប្រឈមទៅនឹងការផ្សះផ្សាជំលោះផលប្រយោជន៍នៅក្នុងច្បាប់ស្ដីពីការវិនិយោគបរទេស" ដល់និស្សិតប្រមាណ ៤០០នាក់ នៅសកលវិទ្យាល័យមេគង្គកម្ពុជា។

២-និស្សិតមួយរូបឡើងថ្កោលទោសលោក សុរិយា ស៊ូប៊ែឌី ថាមានភាពលំអៀងដែលសរសេររបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សុទ្ធតែអវិជ្ជមាន។

៣-និស្សិតលើកបដាថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់ពីលោកបញ្ចប់ការធ្វើបទបាឋកថារបស់លោក នៅល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០១៣។

៤-និស្សិតលើកបដាសុំឲ្យលុបចោលអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

៥-លោក សុរិយា ស៊ូប៊ែឌី ដើរកាត់ជួរនិស្សិតតវ៉ានៅសកលវិទ្យាល័យមេគង្គកម្ពុជា។

៦-និស្សិតលើកបដាថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់ពីលោកបញ្ចប់ការធ្វើបទបាឋកថារបស់លោក នៅល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០១៣។

៧-និស្សិតលើកបដាថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់ពីលោកបញ្ចប់ការធ្វើបទបាឋកថារបស់លោក នៅល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០១៣។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។