ក្រុម​និស្សិត​សុំ​ឲ្យ​លុប​ចោល​អ្នក​រាយការណ៍​ពិសេស អ.ស.ប

បេសកកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅ​ថ្ងៃ​អង្គារ ទី២១ ខែ​ឧសភា នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី២​ហើយ។

0:00 / 0:00

ថ្ងៃ​នេះ​បន្ទាប់​ពី​ជួប​ពិភាក្សា​ការងារ​ជា​មួយ គ.ជ.ប នៅ​ប៉ុន្មាន​នាទី​មុន​នេះ លោក​ទើប​តែ​បញ្ចប់​ការ​ធ្វើ​បទ​ឧទ្ទេសនាម​របស់​លោក​ក្នុង​សិក្ខាសាលា​សិទ្ធិ​មនុស្ស​មួយ​នៅ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា ក្រោម​ប្រធាន​បទ "ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​វិនិយោគ​បរទេស"។

នៅ​មុន​ការ​បញ្ចប់​បទ​ឧទ្ទេសនាម​របស់​លោក​ ក្រុម​និស្សិត​នៅ​ក្នុង​សិក្ខាសាលា​បាន​​ក្រោក​ឡើង​លើក​បដា​តវ៉ា ដោយ​មាន​សរសេរ​ពាក្យ​មួយ​ចំនួន​ដែល​មិន​ស្វាគមន៍​ចំពោះ​វត្តមាន​លោក សុរិយា ស៊ូប៊ែឌី​ នៅ​កម្ពុជា នោះ​ទេ។ ពួក​គេ​ថា លោក ស៊ូប៊ែឌី សរសេរ​តែ​របាយការណ៍​អវិជ្ជមាន​អំពី​កម្ពុជា។

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឡេង ម៉ាលី ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​នោះ​ដូច​តទៅ៖

១-លោក សុរិយា ស៊ូប៊ែឌី ធ្វើ​បទ​បាឋកថា​ស្ដីពី "ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជំលោះ​ផល​ប្រយោជន៍​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​វិនិយោគ​បរទេស" ដល់​និស្សិត​ប្រមាណ ៤០០​នាក់ នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា។

២-និស្សិត​មួយ​រូប​ឡើង​ថ្កោល​ទោស​លោក សុរិយា ស៊ូប៊ែឌី ថា​មាន​ភាព​លំអៀង​ដែល​សរសេរ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា សុទ្ធតែ​អវិជ្ជមាន។

៣-និស្សិត​លើក​បដា​ថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់​ពី​លោក​បញ្ចប់​ការ​ធ្វើ​បទ​បាឋកថា​របស់​លោក នៅ​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៣។

៤-និស្សិត​លើក​បដា​សុំ​ឲ្យ​លុប​ចោល​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

៥-លោក សុរិយា ស៊ូប៊ែឌី ដើរ​កាត់​ជួរ​និស្សិត​តវ៉ា​នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា។

៦-និស្សិត​លើក​បដា​ថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់​ពី​លោក​បញ្ចប់​ការ​ធ្វើ​បទ​បាឋកថា​របស់​លោក នៅ​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៣។

៧-និស្សិត​លើក​បដា​ថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់​ពី​លោក​បញ្ចប់​ការ​ធ្វើ​បទ​បាឋកថា​របស់​លោក នៅ​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៣។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។