អ្នក​រាយការណ៍​អ.ស.ប​ផ្នែក​សេរីភាព​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

0:00 / 0:00

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចំនួន ២​ថ្ងៃ ដោយ​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ នេះ។

នៅ​ថ្ងៃ​ទី​១ នៃ​ទស្សនកិច្ច​នេះ លោក​បាន​ជួប​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៃ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អគ្គលេខា​រង គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ ហើយ​នៅ​ថ្ងៃ​នេះ លោក​បាន​ជួប​ជាមួយ​ក្រុម​ស្ត្រី​អ្នក​ផ្សព្វផ្សាយ​ស្រាបៀរ និង​ស្ត្រី​នៅ​សហគមន៍​បឹងកក់។

សូម​ស្ដាប់​បទសម្ភាសន៍​ផ្ទាល់​រវាង​លោក ម៉ម មុនីរតន៍ និង​លោក ស ម៉ូរ៉ា ដែល​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អំពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​រូប​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។