សម្ភាស​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​អំពី​ការ​​លុប​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច

0:00 / 0:00

អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ថ្លែង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​កន្លង​មក​របស់​រដ្ឋាភិបាល​នោះ ធ្វើ​ឡើង​គ្មាន​តម្លាភាព ហើយ​គ្មាន​ចំណេញ​ដល់​ជាតិ​ទេ។

លោក កឹម សុខា អះអាង​ថា លោក​គាំទ្រ​ដល់​រដ្ឋាភិបាល​ដែល​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​នោះ តែ​លោក​នឹង​ឲ្យ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋ​សភា​កោះ​ហៅ​មន្រ្តី​រដ្ឋាភិបាល​សួរ​បន្ថែម​ទៀត អំពី​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ដែល​ធ្វើ​ឡើង​គ្មាន​ភាព​ច្បាស់លាស់ និង​គ្មាន​តម្លាភាព​នេះ។

ការ​គ្រោង​កោះហៅ​មន្រ្តី​រដ្ឋាភិបាល​សួរ​នាំ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​ក្រសួង​បរិស្ថាន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​សប្ដាហ៍​មុន​អំពី​ការ​ដក​អាជា្ញប័ណ្ណ​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា និង​លោក កឹម សុខា អំពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។