លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ប្រកាសចូលនិវត្តន៍ និងដកឃ្លាផ្នែកនយោបាយដោយសារសុខភាពមិនបរិបូរណ៍ និងស្ថិតក្នុងភាពជរាព្យាធិជាប្រចាំ។ ការប្រកាសលាលែងរបស់លោក គង់ គាំ ដែលជាប្រធានក្រុមសមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ធ្វើឡើងកាលពីម្សិលម៉ិញ បន្ទាប់ពីមានអំពើហិង្សារបស់ក្រុមបាតករដែលគាំទ្របក្សកាន់អំណាច ទៅលើកូនប្រុសរបស់លោក កាលពីថ្ងៃទី២៦ ខែតុលា បណ្តាលឲ្យរងរបួសជាទម្ងន់។
លោក គង់ គាំ បានចូលប្រឡូកនយោបាយអស់រយៈពេល ២០ឆ្នាំ ជាមួយគណបក្សជាតិខ្មែរ រហូតដល់គណបក្ស សម រង្ស៊ី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៥ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥៕
