Opens in new windowអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃច័ន្ទ ទី១៤ កញ្ញា នឹងបន្តសវនាការស្ដាប់សក្ខីកម្មរបស់សាក្សី ២រូប ទាក់ទងនឹងការប្រព្រឹត្តរបស់ក្រុមខ្មែរក្រហមទៅលើជនជាតិចាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សី ៣រូប ដែលឡើងផ្ដល់សក្ខីកម្មកន្លងមក ឲ្យដឹងថា ជនជាតិចាម ត្រូវពួកខ្មែរក្រហមបិទសិទ្ធិសេរីភាពមិនឲ្យគោរពប្រពៃណី និងសាសនា ហើយចាប់យកទៅសម្លាប់ខ្លាំងបំផុតនៅខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៧៧ និង១៩៧៨។
អង្គជំនុំជម្រះសាលាដំបូង សម្រេចយកការប្រព្រឹត្តលើជនជាតិចាម នៅខេត្តកំពង់ចាម នោះ ធ្វើជាអង្គហេតុមួយ ដើម្បីចោទប្រកាន់ជនជាប់ចោទ នួន ជា និង ខៀវ សំផន អំពីបទប្រល័យពូជសាសន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
