ក្រុមយុវជននៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា វាយ.អ.ឌី.ភី (YRDP) បានចុះទៅធ្វើទស្សនកិច្ចសិក្សាទៅកាន់ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលជាតំបន់ចម្រូងចម្រាសផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនជីករ៉ែមាស។ ទស្សនកិច្ចសិក្សានេះ មានបំណងលើកទឹកចិត្តឲ្យយុវជន ក្លាយជាពលរដ្ឋសកម្មក្នុងការជជែកពិភាក្សា និងឆ្លុះបញ្ចាំងអំពីបញ្ហាជាក់ស្ដែងក្នុងសង្គម ព្រមទាំងបន្តធ្វើការងារស្ម័គ្រចិត្ត តាមរយៈទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍ជីវិតនៅតាមសហគមន៍។
សូមស្ដាប់ការសាកសួររបស់ អ្នកស្រី ខែ សុណង ជាមួយ លោក សែម ហាក់ ជំនួយការគម្រោងការអប់រំ និងសិទ្ធិពលរដ្ឋ និងនយោបាយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
