ពលរដ្ឋជិត ១០០ នាក់ តំណាងឲ្យប្រជាពលរដ្ឋ ៥៧គ្រួសារ មកពីភូមិក្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ប្រមូលផ្ដុំនៅមុខតុលាការខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ កក្កដា ទាក់ទងរឿងទំនាស់ដីធ្លី។
មន្ត្រីការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង បញ្ជាក់នៅថ្ងៃទី២ កក្កដា ថា តំណាងពលរដ្ឋទាំងនោះ ឡើងមកមុខតុលាការ ដើម្បីការពារតំណាងពលរដ្ឋ ៤នាក់ទៀត ដែលលោកព្រះរាជអាជ្ញា នួន សាន បានកោះហៅមកសាកសួរ នៅថ្ងៃទី២ កក្កដា នេះ ទាក់ទងរឿងទំនាស់ដីទំហំ ១១៤ហិកតារ ជាមួយគ្រួសារអ្នកមានទ្រព្យ និងគ្រួសារទាហានចំនួន ៩គ្រួសារ នៅក្នុងមូលដ្ឋាននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
