ពលរដ្ឋមានជម្លោះដីជាង ១០០នាក់ ឡើងតវ៉ានៅតុលាការខេត្តបាត់ដំបង ដើម្បីទាមទារឲ្យដោះលែងសកម្មជនម្នាក់ ជាតំណាងរបស់ពួកគេ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ មករា។
នៅរសៀលថ្ងៃទី១ កុម្ភៈ មន្ត្រីតុលាការអនុញ្ញាតឲ្យតំណាងរបស់ពួកគេ ៣នាក់ ជួបពិភាក្សាគ្នា បន្ទាប់ពីពលរដ្ឋឡើងតវ៉ានៅមុខតុលាការ។
តំណាងពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនដែលសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះ ឈន ឆាត អាយុ ៥១ឆ្នាំ។ លោក ឈន ឆាត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពេលលោកកំពុងធ្វើស្រែកំពុងមានទំនាស់ជាមួយក្រុមហ៊ុន សួន មានសម្បត្តិ នៅចំណុចភូមិទួលក្រសាំង ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ហ៊ុំ ចំរើន តាមការសាកសួររបស់លោក ឡេង ម៉ាលី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។