តំណាងប្រជាពលរដ្ឋ ២៤គ្រួសារនៅសហគមន៍កំពេញចាស់ ដែលត្រូវតុលាការខេត្តព្រះសីហនុ ចុះអនុវត្តដីកាសម្រេចរក្សាការពាររុះរើខ្ទម ឬរោងប្រក់តង់កៅស៊ូសម្រាប់ជ្រក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ បានបន្តដង្ហោយរកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ នៅគ្រាទំនាស់នេះបានអូសពេលតាំងពីឆ្នាំ១៩៩៦ រហូតមកដល់ឆ្នាំ២០១៦ នៅមិនទាន់មានដំណោះស្រាយ។
ករណីនេះ ខាងភាគីទំនាស់ដែលមានងារជាឧកញ៉ា និងជាបុគ្គលមានទ្រព្យស្តុកស្តម្ភ បានអះអាងថា ទីតាំងដីដែលប្រជាពលរដ្ឋទាំង ២៤គ្រួសារតវ៉ានេះ ពួកគេមានប្លង់កម្មសិទ្ធិត្រឹមត្រូវតាំងពីឆ្នាំ២០០៨ និងបានបង់ពន្ធដីជូនរដ្ឋរាល់ឆ្នាំ។
សូមស្ដាប់ លោក ដែន អយុធ្យា រាយការណ៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។