ស្ត្រី​ឡពាង​៨​នាក់​សន្លប់ របាំង​ប៉ូលិស​ត្រូវ​បាន​បុក​ទម្លាយ

0:00 / 0:00

របាំង​កងកម្លាំង​ប៉ូលិស​និង​កង​សន្តិសុខ​ឈុត​ខ្មៅ​ប្រមាណ ១០០​នាក់ ប្រដាប់​ដោយ​ខែល​និង​ដំបង​ឆក់ ដែល​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥ ម្ដុំ​សាលា​ខណ្ឌ​ឫស្សីកែវ នា​រសៀល​ថ្ងៃ​ទី​១៣ សីហា ត្រូវ​បាន​អ្នក​ភូមិ​ឡពាង ទម្លាយ។ ក្នុង​ពេល​នេះ​ដែរ គ្រូពេទ្យ​អង្គការ​លីកាដូ អះអាង​ថា មាន​ស្ត្រី ៨​នាក់​សន្លប់។

អ្នក​ភូមិ​ឡពាង មាន​គ្នា​ប្រមាណ ៥០​នាក់ ភាគ​ច្រើន​ជា​ស្ត្រី​មាន​កូន​តូច​ផង​ បាន​ព្យាយាម​ទម្លុះ​​របាំង​នោះ។

ការ​ព្យាយាម​ទម្លុះ​របាំង​ប៉ូលិស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​ច្រាំង​ចម្រេះ​បាន​ព្យាយាម​រារាំង​ពួក​គាត់​មិន​ឲ្យ​ចូល​មក​តវ៉ា​នៅ​ភ្នំពេញ​ នៅ​ពេល​ថ្ងៃ​ត្រង់​នេះ ម្ដង​រួច​មក​ហើយ។

កាល​ពី​ម្សិល​មិញ អ្នក​ភូមិ​ឡពាង បាន​នាំ​គ្នា​បាន​ចេញពី​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ តែ​ត្រូវ​ប៉ូលិស​ខេត្ត​បង្ក្រាប​វាយ​ឲ្យ​របួស ខ្លះ​សន្លប់ ​និង ៣​នាក់​ទៀត​ត្រូវ​ចាប់​ដាក់​គុក​ម្ដង​​​ហើយ​ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក អ៊ួន ឈិន ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។