ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជិត ២០សហគមន៍ ប្រមូលផ្ដុំនៅខាងមុខសាលាខេត្តព្រះសីហនុ ចាប់តាំងពីម៉ោងប្រមាណ ៨ព្រឹក ដោយពួកគាត់រង់ចាំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យលោកជួយអន្តរាគមន៍លើទំនាស់ដីធ្លី ដែលពួកគាត់អះអាងថា ត្រូវបានឈ្មួញ និងមន្ត្រីមានអំណាចរំលោភយក។
ពួកគាត់ស្នើឲ្យមានការចុះវាស់ឆ្វៀលដី និងផ្ដល់ប្លង់កម្មសិទ្ធិ ចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណឲ្យនោះ ។
រហូតមកដល់ម៉ោងប្រហែល ៧ល្ងាច ថ្ងៃទី៣ សីហា នេះ លោក ហ៊ុន សែន បានចេញពីសាលាខេត្តហើយ ដោយមិនចេញមកជួបប្រជាពលរដ្ឋទេ។ បើសូម្បីតែតំណាងពលរដ្ឋ ៧នាក់ ដែលអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អនុញ្ញាតឲ្យចូលដើម្បីជួបលោក ហ៊ុន សែន នោះ ក៏មិនត្រូវបានលោក ហ៊ុន សែន ជួបជាមួយពួកគាត់ដែរ។
យ៉ាងណាក៏ដោយ ពលរដ្ឋមានបញ្ហាដីធ្លីដែលឈរចាំជួបលោក ហ៊ុន សែន តាំងពីព្រឹកមកនោះ សម្ដែងការខកចិត្តយ៉ាងខ្លាំង។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។