ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យដឹងថា មេឃុំរបស់គណបក្ស សម រង្ស៊ី គឺលោក ស៊ាង ចែត នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅមុនម៉ោង ៨យប់ថ្ងៃទី២៦ មេសា។
លោកបញ្ជាក់បន្ថែមថា ការបញ្ជូនលោក ស៊ាង ចែត នេះ គឺធ្វើឡើងមុនការផុតរយៈពេលកំណត់ ៤៨ម៉ោងនៃច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ។
លោក ស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីម៉ោង ៨ និង ៥នាទីយប់ថ្ងៃអាទិត្យ ទី២៤ មេសា បន្ទាប់ពីអង្គភាពនេះអះអាងថា បានរកឃើញធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទាក់ទងនឹងរឿងលុយ ៥០០ដុល្លារ ដែលអ្នកនាង ស្រីមុំ ឆ្លើយដាក់ថា លោកយកទៅឲ្យម្ដាយរបស់អ្នកនាង ដើម្បីកុំឲ្យនិយាយការពិតអំពីរឿងស្នេហារវាងអ្នកនាង និងលោក កឹម សុខា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។