មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត ថ្លែងនៅរសៀលថ្ងៃទី១៦ មិថុនា ថា ការចោទប្រកាន់មកលោកនិងមន្ត្រីសិទ្ធិមនុស្ស ជារឿងអយុត្តិធម៌ចំពោះសង្គមស៊ីវិល ហើយលោកមិនសង្ឃឹមទទួលបានយុត្តិធម៌ពីតុលាការឡើយ។
លោក យី សុខសាន្ត ថ្លែងដូច្នេះពេលលោកត្រូវសមត្ថកិច្ចនាំខ្លួន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចៅក្រមស៊ើបសួរសាកសួរបន្ត។
លោក យី សុខសាន្ត រួមនឹងក្រុមការងារខ្លួន៣នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទចោទសូកប៉ាន់សាក្សី ចំពោះស្រីមុំ ក្នុងករណីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
កាលពីព្រឹកមិញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏នាំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក លោកស្រី លឹម មុន្នី មកសាកសួរបន្ថែមជុំវិញបទចោទសូកប៉ាន់សាក្សី នេះដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ប្រាជ្ញ ចេវ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។