តុលាការ​ខេត្ត​ស្វាយរៀង​សួរ​សាក្សី​ប្រមាណ​១៤​នាក់​ទាក់ទិន​រឿង​លោក ឈូក បណ្ឌិត

សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មិថុនា បាន​បន្ត​បើក​សវនាការ​លើ​សំណុំ​រឿង​ក្ដី​ការ​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) បី​នាក់​អោយ​រង​របួស។ សំណុំ​រឿង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​ថា​ជា​អ្នក​បាញ់​ប្រហារ​កម្មករ។

0:00 / 0:00

សវនាការ​ដែល​ឈាន​ចូល​ដល់​ថ្ងៃ​ទី២ នេះ អង្គ​ជំនុំ​ជម្រះ​បាន​សួរ​ដេញដោល​ទៅ​លើ​សាក្សី​ប្រមាណ ១៤​នាក់។ សាក្សី​ទាំង​នោះ​ភាគ​ច្រើន​ជា​មន្ត្រី​នគរបាល កង​រាជ​អាវុធហត្ថ និង​មាន​អ្នក​ជំនួញ​ម្នាក់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នក​នាង សុ​ជីវី ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​អង្គ​សវនាការ​នោះ​ពី​ខេត្ត​ស្វាយរៀង ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។