បទ​សម្ភាសន៍​ជាមួយ​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​អំពី​បញ្ហា​ប័ណ្ណ​បើកបរ​ម៉ូតូ

0:00 / 0:00

រដ្ឋាភិបាល​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា ដោយ​រំពឹង​ថា ច្បាប់​ថ្មី​ដែល​មាន​លក្ខណៈ​រឹត​បន្តឹង​ជាង​ច្បាប់​ចាស់​នោះ នឹង​អាច​កាត់​បន្ថយ​បញ្ហា​ចរាចរណ៍​ដ៏​ស្មុគស្មាញ​នៅ​ពេល​បច្ចុប្បន្ន។ ដំបូង​ឡើយ ច្បាប់​ចរាចរណ៍​ថ្មី តម្រូវ​ឲ្យ​អ្នក​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​មាន​ប័ណ្ណ​បើកបរ ក៏ប៉ុន្តែ​បន្ទាប់​ពី​ពលរដ្ឋ​ជា​អ្នក​បើកបរ​ម៉ូតូ​ជាច្រើន ត្អូញត្អែរ​អំពី​ការ​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កែ​ច្បាប់​វិញ ដោយ​មិន​តម្រូវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ក្រោម ១២៥ CC មាន​ប័ណ្ណ​បើកបរ​ទៀត​ទេ។

តើ​អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក យល់​បែប​ណា​ចំពោះ​ការ​សម្រេច​របស់ លោក ហ៊ុន សែន លើ​រឿង​ប័ណ្ណ​បើកបរ​ម៉ូតូ​នេះ?

សូម​ស្ដាប់​បទសម្ភាសន៍​របស់ កញ្ញា ចេង ម៉េងជូ ជាមួយ​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា អំពី​បញ្ហា​ប័ណ្ណ​បើកបរ​ម៉ូតូ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។