ការចូលរួមរបស់កម្លាំងប្រដាប់អាវុធក្នុងការធ្វើបាតុកម្ម ឬធ្វើញត្តិតវ៉ាឲ្យទម្លាក់ ឬបណ្ដេញអ្នកនយោបាយនោះ បង្កឲ្យមានទស្សនៈពីរផ្ទុយគ្នា។
ទស្សនៈទី១ លើកឡើងថា កងកម្លាំងប្រដាប់អាវុធ មានយោធិនការពារព្រំដែន នគរបាល ឬក៏កងអង្គរក្សការពារប្រមុខដឹកនាំរដ្ឋាភិបាល អាចចូលរួមក្នុងសកម្មភាពនេះបាន ត្បិតពួកគាត់ក៏មានសិទ្ធិតវ៉ាក្នុងនាមពលរដ្ឋម្នាក់។
ទស្សនៈមួយទៀតថា មិនបានទេ ត្បិតសកម្មភាពនេះអាចរំលោភទៅនឹងច្បាប់មួយចំនួនដែលកំពុងមានជាធរមាននៅប្រទេសកម្ពុជា ដូចជាច្បាប់ស្ដីអំពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលជាដើម។
សូមស្ដាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ បកស្រាយអំពីបញ្ហានេះ តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។