ចៅក្រម​ស៊ើបសួរ​បញ្ជូន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចោទ​លោក រ៉ុង ឈុន យក​ទៅ​ជំនុំ​ជម្រះ

0:00 / 0:00

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សាន សុផាត សម្រេច​បញ្ជូន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជុំវិញ​បណ្ដឹង​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន អតីត​ជា​ប្រធាន​សភាព​សហជីព​កម្ពុជា ពី​បទ​អំពើ​ហិង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ដោយ​ចេតនា និង​គំរាម​កំហែង​ប្រើ​មធ្យោបាយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ឆ្នាំ​២០១៤ យក​ទៅ​ជំនុំ​ជម្រះ​នៅ​ពេល​ខាង​មុខ។

ប៉ុន្តែ​លិខិត​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​កាល​ពី​ថ្ងៃ​ទី​២៦ មេសា ដែល​គេ​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ឧសភា នេះ ពុំ​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ថ្ងៃ​ជំនុំ​ជម្រះ​នោះ​ទេ។

បណ្ដឹង​ព្រហ្មទណ្ឌ​ចោទ​ប្រកាន់​លោក រ៉ុង ឈុន នេះ គឺ​ជា​បណ្ដឹង​របស់​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ពាក់ព័ន្ធ​នឹង​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ កាល​ពី​អំឡុង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ រហូត​ដល់​ផ្ទុះ​អំពើ​ហិង្សា​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​កម្មករ និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក រ៉ុង ឈុន ដើម្បី​បំភ្លឺ​អំពី​ការ​ចោទ​ប្រកាន់​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។