តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត

ដោយ ម៉ម មុនីរតន៍
2017-03-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា។ ប៉ុន្តែ​អំណាច​សាលក្រម​នេះ មិន​ត្រូវ​បាន​ពលរដ្ឋ​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ឡើយ។

អ្នក​គាំទ្រ​លោក​បណ្ឌិត កែម ឡី ចាត់​ទុក​ថា​សេចក្ដី​សម្រេច​ដ៏​ប្រញាប់ប្រញាល់​របស់​តុលាការ​នេះ គឺ​មិន​ខុស​អី​នឹង​ការ​បញ្ចៀស​ពី​ការ​រិះគន់​របស់​មជ្ឈដ្ឋាន​នានា និង​ជា​ការ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ ដែល​មិន​អាច​ស្វែងរក​អ្នក​ពាក់ព័ន្ធ​សំខាន់​ដទៃ​ទៀត​ក្នុង​រឿង​ក្ដី​នេះ​ឡើយ។

លោក អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ត្រឡប់​ទៅ​ឃុំ​ខ្លួន​វិញ​ក្នុង​ថ្ងៃ​ដដែល ក្រោយ​ពី​ប្រកាស​សាលក្រម​រួច។

មើល​ទៅ​ឈ្មោះ អឿត អាង ហាក់​ដូចជា​ដឹង​មុន​ថា ខ្លួន​គ្មាន​ឱកាស​បន្ធូរ​បន្ថយ​ទោស​ណា​មួយ​ដែល​អាច​រួច​ផុត​ពី​ជាប់​គុក​មួយ​ជីវិត​ឡើយ។ ការ​រក្សា​ភាព​ស្ងប់ស្ងាត់ មិន​ប្រតិកម្ម​ចំពោះ​សាលក្រម​នៅ​ពេល​នេះ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក លាង សំណាត់ បាន​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ជន​ជាប់​ចោទ​មិន​អស់​ចិត្ត។

ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​បរិវេណ​តុលាការ លោក យុង ផានិត ដែល​គណៈ​មេធាវី​តម្រូវ​ឲ្យ​ការពារ​ក្តី​ឈ្មោះ អឿត អាង បញ្ជាក់​ជំហរ​ថា លោក​ត្រូវ​ពិគ្រោះ​យោបល់​ជា​មុន​សិន​ជាមួយ​កូន​ក្ដី​របស់​ខ្លួន មុន​នឹង​ត្រូវ​ប្ដឹង​ត​ទៅ​ទៀត​ប្រឆាំង​សាលក្រម​នេះ។ លោក​បន្ត​ថា តុលាការ​គប្បី​សម្រាល​ស្ថាន​ទម្ងន់​ទោស​ដល់​កូន​ក្តី​របស់​ខ្លួន ជា​ជាង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​បែប​នេះ។ លោក​បន្ត​ថា «បើ​យើង​ពិនិត្យ​ទៅ​តាម​ច្បាប់ និង​នីតិវិធី​ត្រូវ​តែ​មាន​ស្ថាន​សម្រាល​ទោស​ខ្លះ​ទាក់ទង​ទៅ​នឹង​បញ្ហា​បទល្មើស​ផ្សេងៗ ទោះ​បី​បទល្មើស​ហ្នឹង​មាន​ទំហំ​ប៉ុនណា​ក៏ដោយ»

បើ​ទោះ​ជា​បែប​ណា សវនាការ​លើ​អង្គ​សេចក្ដី​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ក៏​ត្រូវ​រង​ការ​រិះគន់​ថា តុលាការ​ហាក់​ប្រញាប់​បញ្ចប់​ការ​ជំនុំ​ជម្រះ។ ការ​ដាក់​បញ្ចាំង​វីដេអូ​មិន​អស់​ប្លង់ និង​រូបភាព​មើល​ឃើញ​ព្រិលៗ​មិន​ច្បាស់។ លើស​ពី​នេះ​ទៀត តំណាង​អយ្យការ លោក លី សុផាណា នៅ​ក្នុង​អង្គ​សវនាការ​ហាក់​មិន​បាន​សួរ​ដេញដោល​ឲ្យ​បាន​ច្រើន​ទៅ​លើ​មន្ទិល​សង្ស័យ​មួយ​ចំនួន ដូចជា ឈ្មោះ លីស និង​ឈ្មោះ ចក់ នៅ​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​នោះ ថា​ជា​អ្នក​ណា​ឲ្យ​ប្រាកដ។ តើ​មនុស្ស​ទាំងនោះ​ស្គាល់​លោក​បណ្ឌិត កែម ឡី ដោយ​របៀប​ណា​ជាដើម។

ទាក់ទិន​រឿង​នេះ លោក យុង ផានិត ហាក់​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ការ​សម្រេច​សេចក្ដី​នៅ​ពេល​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា តុលាការ​គប្បី​បំបែក​សំណុំ​រឿង ឬ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះ​បន្ថែម​ទៀត ដូចជា​អ្នក​ដែល​ធ្វើ​ជា​ស្ពាន​នាំ​ឲ្យ​ទណ្ឌិត​ឈ្មោះ ជួប សម្លាប់ ស្គាល់​លោក​បណ្ឌិត កែម ឡី ជាដើម។ លោក​បន្ត​ថា «ទី​មួយ​កាត់​ទោស​ជន​ដែល​បាន​ឃាត់​ខ្លួន។ ហើយ​ទី​២ ដើម្បី​ដំណើរការ​នីតិវិធី​ស៊ើប​អង្កេត​ជន​ដែល​មិន​ទាន់​បាន​យក​មក​កាត់​ទោស។ នៅ​ក្នុង​អង្គ​ហេតុ​ហ្នឹង គឺ​នៅ​មាន ២​នាក់​ទៀត​ដែល​ត្រូវ​ស៊ើប​អង្កេត។ មួយ​ឈ្មោះ ពូ លីស និង​មួយ​ទៀត​ឈ្មោះ ចក់។ ដូច​ដែល​យើង​បាន​ស្ដាប់​ទាំងអស់​គ្នា​នៅ​ក្នុង​អង្គ​សវនាការ»

ថ្វី​បើ​អំណាច​សាលក្រម​បាន​ផ្ដន្ទាទោស​លោក អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​តាម​មាត្រា​២០០ និង​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​ក៏ដោយ​ចុះ បញ្ហា​នេះ​មិន​បាន​បញ្ឈប់​ការ​រិះគន់​ឡើយ។ ក្រុម​អ្នក​គាំទ្រ​លោក​បណ្ឌិត កែម ឡី នៅ​ខាង​ក្រៅ​របង​តុលាការ បាន​ប្រតិកម្ម​ចំពោះ​សេចក្ដី​សម្រេច​នេះ ដោយ​អះអាង​ថា ពួក​គេ​មិន​អស់​ចិត្ត​ទាល់​តែ​សោះ។

លោកស្រី សរ ស៊ន សកម្មជន​ដីធ្លី​នៅ​បុរីកីឡា ចោទ​ប្រកាន់​ថា តុលាការ​ធ្វើ​ការ​ឲ្យ​តែ​ផុត​ពី​ដៃ​ប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​សួរ​ដេញដោល​មិន​ហ៊ាន​ចាក់​ឫស​ចាក់​គល់​រក​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង នៃ​អំពើ​បាញ់​សម្លាប់​នេះ​ថែម​ទៀត​ផង។ លោកស្រី​បន្ត​ថា «ទទួល​យក​មិន​បាន​មក​ពី​តុលាការ​ហ្នឹង​មិន​ឯករាជ្យ សាក្សី​មិន​គ្រប់គ្រាន់។ ជួប សម្លាប់ មិន​ដែល​ហ៊ាន​និយាយ​ឲ្យ​ពិត​ទេ និយាយ​កាឡៃ​ពី​លិច​ទៅ​កើត»

ទាក់ទិន​រឿង​នេះ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា ការ​សម្រេច​ដាក់​ទោស​ត្រឹម​ឈ្មោះ អឿត អាង នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ លោក​បន្ត​ថា ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ និង​លុប​បំបាត់​ការ​រិះគន់ តុលាការ​ត្រូវ​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​នេះ។ លោក​បន្ត​ថា «មិន​អាច​តែ ជួប សម្លាប់ មួយ​ដែល​អាច​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត កែម ឡី បាន​ទេ។ អ៊ីចឹង​ត្រូវ​តែ​ទាមទារ​រក​អ្នក​ដែល​ពាក់ព័ន្ធ និង​អ្នក​ដែល​នៅ​ពី​ក្រោយ​យក​មក​កាត់​ទោស​ជា​បន្ត​ទៅ​ទៀត»

គិត​ពី​ថ្ងៃ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ រឿង​ក្ដី​នេះ​បាន​បន្ត​អូស​បន្លាយ​ជិត ៨​ខែ​មក​ហើយ។ យ៉ាង​ណា តុលាការ​អាមេរិក បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បញ្ចេញ​វីដេអូ​ដែល​ថត​បាន​ពី​ហាង​ស្តារ​ម៉ាត (Star Mart) ទី​ដែល​លោក កែម ឡី ត្រូវ​បាញ់​សម្លាប់​នោះ​នៅ​ដំណាច់​ខែ​មីនា ខាង​មុខ​នេះ។ ដីកា​បង្គាប់​របស់​តុលាការ​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​របស់​ពលរដ្ឋ និង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

for now the only way to get better support CNRP in peaceful way. every one know Hun Sen does not know how to sing, he know only how to threat. he learned it from his big brother Pol Pot.

Mar 24, 2017 02:50 AM

អ្នក​អាន​អនាមិក


ត្រឹមត្រូវហើយដែចោទថាឃាតកម្មលោក កែម ឡីបានគិតទុកជាមុន តែរាស្ត្រលោកជ្រាបច្បាស់ណាស់ថាការគិតទុកជាមុននេះមិនមែនគិតដោយជន ជួប សម្លាប់ នោះទេ។ រឿងនេះវាចេញមកមិនសម ប្រឌិតមិនសម មិនមានគេជឿ មានតែបណ្ឌិតពីប្រទេសយួនទេដែលជឿរឿងល្ខោននេះ។ ចំណែកកូនខ្មែរមិនជឿហើយកំហឹងជាភ្លើងឆេះនៅពេញបេះដូងកូនខ្មែរគ្រប់រូប។ យើងសង្កេតឃើញច្បាស់ណាស់ តើមានមនុស្សប៉ុន្មានម៉ីននាក់ទៅហែសពវីរជន កែម ឡី? តើមានមនុស្សប៉ុន្មានគ្រាប់ទៅហែខ្មោចពេលថ្មីៗ?

ជួប សម្លាប់ អត់មានលុយមួយរៀល មានលុយពីណាទៅទិញកាំភ្លើង? ជួប សម្លាប់មិនដែលជួបលោក កែម ឡី ទើបតែជួបពេលស្លាប់ ម្តេចក៍លោក កែម ឡី ទៅជំពាក់លុយជួបសម្លាប់? ជួប សម្លាប់លក់ម៉ូតូយកលុយទៅសងបំណុលគេ ម្តេចក៍មានលុយបីពាន់ដុល្លារអាមេរិកទៅឲ្យ លោក កែម ឡី ខ្ចី? អ្នកជំពាក់លុយគេហើយមិនចង់សងគឺរដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃនេះឯង នេះបានជារឿងសម។

ម៉ាស៊ីនថតរូបសុវត្ថិភាពមិនបង្ហាញឲ្យអស់ជ្រង់ជ្រោយព្រឹលៗ តើមានអ្វីនៅពីក្រោយ? គេមិនឮការឈ្លោះគ្នារវាងលោក កែម ឡី នឹង ជួប សម្លាប់ ហើយក៍មិនឮ ជួប សម្លាប់និយាយទាលុយពីលោក កែម ឡី ម៉េច ជួប សម្លាប់ ថាលោក កែម ឡី ជំពាក់លុយ?

ម្តេចក៍មានម៉ុតូប៉ូលិសមួយជិះយឺតៗតាមផ្លូវហើយឲ្យ ជួប សម្លាប់ ឡើងជិះហាក់បីដូចជាស្គាល់គ្នា តែមិនយូរប៉ុន្មា ជួប សម្លាប់ ក៍សម្រេចចុះពីម៉ូតូវិញហើយធ្វើជារត់ឲ្យគេដេញតាម តែទីបញ្ចាប់ម៉ូតូប៉ូលិសដ៍ដែលជាអ្នកចាប់ ជួប សម្លាប់។ គេមានឃើញឡានប៉ូលិសចតនៅក្បែឡានលោក កែម ឡី តែភ្លាមពេលដែលគេបាញ់លោក កែម ឡី ហើយឡានប៉ូលិសក៍បើកបាត់ទៅ ម្តេចក៍មិននៅ?

Mar 23, 2017 10:01 PM

Crime after crime by one-man-lead and one-man-rule

It's the same crimes scenarios committed by the same criminal minds"mystery criminal at large",so everybody have to look back and research more or study this criminal conspiracies in the past and present.After 1979-1984 to 1988,1993,1997,2002,2007,2012,2013 to 2017 all these crimes were committed by one criminal minds and this criminal minds have ever never face a justice"free crime".So,everybody can research and study of all these criminal behavior and why they still play the same game at all time and they know how to do it and they know how to get it away from justice.But everybody aren't surprise to all this kangaroo court system with control by one-man-rule and one-man-lead...however,if this monster man still in power...there's hopeless for innocent people to being a justice and be easier treat to whatever they wanted.

Mar 23, 2017 04:18 PM

អ្នក​អាន​អនាមិក

Evil power is too strong now. No one can condemn , only MACHOREACH can convict them.

Mar 23, 2017 09:48 AM

ចិត្តខ្មែរ

ពី ភ្នំពេញ

ការយល់ឃើញ
ខ្ញុំនៅតែមិនយល់ មនុស្សម្នាក់ដែលមានឈ្មោះចំឡែក ខុសពី
មនុស្សក្នុងលោក។ រឿងលោកបណ្ឌិតកែមឡីខ្ចីលុយ មនុស្ស
ជួប សម្លាប់នេះទៀតរឹតតែលែងជឿទៀតហើយ។
អ្វីដែលខ្ញុំ គិតគឺដូចលោកកែមឡី គាតធ្លាប់និយាយ កាល
ពីគាត់នៅមានជីវិត ថាគា់ត់ វិភាក គឺគាត់មិនដែលថាគាត់
មានជីវិតនោះទេ ព្រោះមានខ្លាច្រើន ពោះវែកច្រើន។
សូមឲ្យខ្មែរបានសុខសប្បាយ។

Mar 23, 2017 02:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល