សកម្មភាព​តវ៉ា​ខាង​ក្រៅ​តុលាការ​ឲ្យ​ដោះ​លែង​លោក វន់ ពៅ

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤ បើក​សវនាការ​សំណុំ​រឿង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២៣​នាក់។ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ផ្លូវ​ខាង​មុខ​តុលាការ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដាក់​រនាំង​បិទ​មិន​អោយ​មាន​ចរាចរណ៍​ឡើយ។ ចំណែក​ផ្លូវ​តូចៗ​ឆ្លង​កាត់​ផ្សេង​ទៀត ដែល​អាច​ចូល​ទៅ​រក​អគារ​តុលាការ ក៏​ត្រូវ​បិទ​មិន​ឲ្យ​ឆ្លង​កាត់​ដែរ។ រូបភាព​ខ្លះៗ​នៃ​សកម្មភាព​ខាង​ក្រៅ​តុលាការ ថត​ដោយ​អ្នកស្រី សុ ជីវី។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។