ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី លីបម៉េង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ បានសាកសួរលោក ញឹក ប៊ុនឆៃ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ។
ក្រោយការសាកសួររួច លោក ញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) វិញ។
ប្រធាន គណបក្សខ្មែររួបរួមជាតិ និងជាអតីតមេទ័ពកំពូលរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៧។ តុលាការសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ន ក្រោយពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។