រដ្ឋសភា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ ស្ដីពីបទពិសោធន៍ក្នុងការតាមដាន ត្រួតពិនិត្យ និងការគ្រប់គ្រងវិនិយោគសាធារណៈចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មីនា នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងរបស់រដ្ឋសភានៅថ្ងៃទី១២ មីនា នេះ ឲ្យដឹងថា សិក្ខាសាលានេះរវាងគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម។ ក្រៅពីនេះ ក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។