គណបក្សប្រជាជនកម្ពុជាប្រារព្ធខួបលើកទី៦៥ (១៩៥១-២០១៦) នៃការបង្កើតបក្ស នាទីស្នាក់ការកណ្ដាលបក្សរបស់ខ្លួន នាខណ្ឌចំការមន រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ មិថុនា។
គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលត្រូវបានបង្កើតឡើងដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន នៅឆ្នាំ១៩៥១។ លោក សឺន ង៉ុកមិញ ដែលមានឈ្មោះជាភាសាវៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង ដែលមានឪពុកជាខ្មែរក្រោម និងម្តាយជាជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង កម្ពុជាក្រោមនោះ គឺជាអតីតសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជី មិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០។
បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីយួន កុម្មុយនីស្តវៀតមិញ មានគោលបំណងបណ្ដេញអាណានិគមនិយមបារាំង ចេញឲ្យអស់ពីភូមិភាគឥណ្ឌូចិនទាំងមូល។ ចលនានេះ បានធ្វើការតស៊ូជារបៀបទ័ពព្រៃប្រឆាំងបារាំង រហូតដល់ឆ្នាំ១៩៥៤។
[ ចុចត្រង់នេះ ដើម្បីអានព័ត៌មានពិស្ដារ!Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
