សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងទៀតថា គិតមកទល់ថ្ងៃទី២២ សីហា នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្ដឹងសរុបចំនួន ៣៩ពាក្យបណ្ដឹង ហើយក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយរួចចំនួន ២៤ពាក្យបណ្ដឹង។ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងពិនិត្យពិចារណា និងស៊ើបអង្កេតចំនួន ១៥ពាក្យបណ្ដឹង ដែលសុទ្ធសឹងតែជាបណ្ដឹងតវ៉ាលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។
កញ្ចប់សុវត្ថិភាព "ក" គឺជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ឯកសារនៅក្នុងកញ្ចប់សុវត្ថិភាព "ក" រួមមាន ទម្រង់បែបបទលេខ ១១០១ ១១០២ និង ១១០៨ បញ្ជីបោះឆ្នោតដែលត្រូវបានប្រើក្នុងថ្ងៃបោះឆ្នោត ត្រាសម្ងាត់សន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានប្រើ និងគល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ និងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេងឆ្នោតជាដើម។
ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូលរបស់ប្រទេស ដែលទទួលកាត់សេចក្តីលើពាក្យបណ្ដឹងនានា ទាក់ទងការបោះឆ្នោត បើសិនជាសាមីខ្លួន ឬគណបក្សនយោបាយដែលចូលរួមបោះឆ្នោតពុំយល់ព្រមតាមការសម្រេចកាត់សេចក្តីរបស់ គ.ជ.ប ទាក់ទងការបោះឆ្នោត។
ពេលវេលាចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់កាត់សេចក្តីទាក់ទងលទ្ធផលបោះឆ្នោត គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។