ស្ថាប័នកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា ស្ថាប័ននេះនឹងមិនបង់ពន្ធដែលអគ្គនាយកដ្ឋានពន្ធដារកំណត់នោះទេ ហើយស្ថាប័ននេះនៅតែអះអាងថា ខ្លួនមិនបានល្មើសច្បាប់ស្ដីពីសារពើពន្ធដែរ។
សេចក្ដីប្រកាសព័ត៌មានបន្ទាន់របស់កាសែត ឌឹ ខេមបូឌា ដេលី នៅថ្ងៃទី៣ កញ្ញា បន្តថា ខ្លួននឹងព្រមបង់ពន្ធតាមការកំណត់ បើសិនការធ្វើសវនកម្មនោះត្រឹមត្រូវ។ ស្ថាប័ននេះបន្តថា ខ្លួននឹងលែងបោះពុម្ពផ្សាយកាសែតរបស់ខ្លួនចាប់ពីទី៤ កញ្ញា ដែលជាឱសានវាទនៃការទារបំណុលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ នូវទឹកប្រាក់ជាង៦លានដុល្លារ។
ឆ្លើយតបភ្លាមៗនឹងការប្រកាសព័ត៌មានរបស់កាសែតខេមបូឌា ដេលី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ទោះស្ថាប័ននេះប្រកាសបិទនៅថ្ងៃនេះក្ដី ក៏ត្រូវសងបំណុលពន្ធទាំងនោះដែរ និងបញ្ជាឲ្យអ្នកទទួលខុសត្រូវស្ថាប័ននេះ មិនឲ្យចាកចេញពីកម្ពុជានោះទេ។
ទោះយ៉ាងណាក៏ដោយ បុគ្គលិកកាសែតខេមបូឌា ដេលី ទាំងអស់នៅថ្ងៃទី៣ កញ្ញា នៅបន្តការងាររបស់ខ្លួនធម្មតា និងមានចេញផ្សាយព័ត៌មាននៅគេហទំព័ររបស់ខ្លួនដូចសព្វដង។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកយកព័ត៌មានអាស៊ីសេរី លោក សាន សែល ជាមួយនិពន្ធនាយកកាសែត ឌឹ ខេមបូឌាដេលី អ្នកស្រី ចូឌី ដឺចន (Jodie DeJonge) នៅឯការិយាល័យកាសែតនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។