លោក ហេង សំរិន ទៅ​ទស្សនកិច្ច​ប្រទេស​អូស្ត្រាលី​នៅ​សប្ដាហ៍​ក្រោយ

ប្រធាន​រដ្ឋសភា លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មីនា។

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​១០ មីនា ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហេង សំរិន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា​អូស្ត្រាលី។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយ​ចំនួន​ទៀត ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ទី​១២ មីនា នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។