ប្រធានក្រុមតំណាងរាស្ត្រភាគច្រើននៃរដ្ឋសភា លោក ស ខេង និងប្រធានក្រុមតំណាងរាស្ត្រភាគតិច លោក សម រង្ស៊ី នឹងជួបគ្នាម្ដងទៀតដើម្បីជជែកពីបញ្ហាសេសសល់។
សេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី៦ តុលា បញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅថ្ងៃទី៩ តុលា នាវិមានរដ្ឋសភា វេលាម៉ោង៥រសៀល ដោយមិនបានបញ្ជាក់លំអិត ពីបញ្ហាសេសសល់នៃជំនួបកន្លងមកនោះទេ។
ជំនួប២ដងនាពេលកន្លងទៅថ្មីៗនេះ រវាងអនុប្រធានគណបក្សប្រជាជន លោក ស ខេង និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រូមដោយក្រុមការងារចម្រុះនៃបក្សទាំងពីរផង បានពិភាក្សាអំពីវិសោធនកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ប៉ុន្តែការជជែកគ្នានោះ នៅមិនទាន់បានឯកភាពគ្នាទាំងស្រុងនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។