ការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា របស់ប្រធានសភាជាន់ទាបភូមា នេះ តាមការអញ្ជើញរបស់ លោក ហេង សំរិន ជាប្រធានសភានៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូមានគម្រោងក្រាបគាល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ជួបពិភាក្សាទ្វេភាគីជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភាខ្មែរ និងជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រៅពីនេះ គណៈប្រតិភូនឹងអញ្ជើញទស្សនាសារមន្ទីរជាតិ ព្រះបរមរាជវាំង និងទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
